រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរឃុំតាតៃក្រោម បានដឹកនាំក្រុមការងារឃុំចុះពិនិត្យ និងវាស់កំដៅជនជាតិខ្មែរ និងចិន ដែលកំពុងធ្វើចត្តាឡីស័ក នៅ…

ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម នៅថ្ងៃអង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិនា ឆ្នាំ ២០២១ ដោយបានចង្អុលបង្ហាញពីលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងមានការចូលរួម នឹងឃ្លាំមមើលពីក្រុមគ្រូពេទ្យបង្អែកខេត្តក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២របស់ជនជាតិ ៣ នាក់ ស្រី ២ នាក់ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល ប៉ុស្តិ៍សុខភាពឃុំ និងប្រជាការពារបាន៖ ១. បានចុះយកកំដៅជនជាតិចិន និងខ្មែរ ចំនួន០៩ នាក់ ស្រី ០៥នាក់ នៅ រីសតសាហ្គា ។ ២. បានធ្វើចត្តាឡីស័កពីរកន្លែង៖ក នៅផ្ទះលោក លី សុវណ្ណ ០២ នាក់ប្តីប្រពន្ធ ស្ថិតនៅភូមិកោះអណ្តែត ខ នៅរីសតតាតៃមារីណា ១៤ នាក់ ស្រី ០៣ នាក់ ស្ថិតនៅភូមិអន្លង់វ៉ាក់ ។ ៣. ជនជាតិចិន ០៣ នាក់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២ ស្រី ០២ នាក់ នៅឃុំតាតៃក្រោម ស្រុកកោះកុង។

ប្រភព: សន សេង

អត្ថបទទាក់ទង