រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ធូ សារឹម ជំទប់ទី២ ឃុំកណ្តោល និងទទួលបន្ទុកកិច្ចការនារីស្រ្តី និងកុមារ រួមនិងអាជ្ញាធរភូមិ និងមានការចូលរួមពីមណ្ឌលសុខភាពអណ្តូងទឹក បាននាំយកអំណោយរបស់រដ្ឋបាលស្រុកបូទុមសាគរ ចុះសួរសុខទុក្ខ និងបាននាំយកអំណោយ

១៦/០៣/២០២១ ២:៣០នាទីរសៀល

..................................

លោកស្រី ធូ សារឹម ជំទប់ទី២  ឃុំកណ្តោល និងទទួលបន្ទុកកិច្ចការនារីស្រ្តី និងកុមារ រួមនិងអាជ្ញាធរភូមិ  និងមានការចូលរួមពីមណ្ឌលសុខភាពអណ្តូងទឹក បាននាំយកអំណោយរបស់រដ្ឋបាលស្រុកបូទុមសាគរ ចុះសួរសុខទុក្ខ និងបាននាំយកអំណោយ រួមមានមី១កេះ ត្រីខ កំប៉ុង១ឡូ និងគ្រឿងទេស១កញ្ចប់ ស្ករសរ ១kg ទឹកដោះគោខាប់២កំប៉ុង កាហ្វេ ២០កញ្ចប់ ទឹកសុទ្ធ២យួរ ជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កចំនួនពីរនាក់៖

១-ឈ្មោះ វង្ស គន្ធា ភេទស្រ អាយុ ២២ឆ្នាំ

២-ឈ្មោះ មាន វី ភេទស្រី អាយុ ២០ឆ្នាំ

ស្ថិតនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

------------------------------------------

ថ្ងៃអង្គារ ៣ កើត ខែចេត្រ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១

March 16, 2021

អត្ថបទទាក់ទង