រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរឃុំតាតៃក្រោម បានដឹកនាំក្រុមការងារឃុំចុះពិនិត្យ និងវាស់កំដៅជនជាតិខ្មែរ និងចិន ដែលកំពុងធ្វើចត្តាឡីស័ក នៅ…

ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម នៅថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិនា ឆ្នាំ ២០២១ ដោយបានចង្អុលបង្ហាញពីលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងមានការចូលរួម នឹងឃ្លាំមើលពីក្រុមគ្រូពេទ្យបង្អែកខេត្តក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២ របស់ជនជាតិ ៣ នាក់ ស្រី ២ នាក់ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល ប៉ុស្តិ៍សុខភាពឃុំ និងប្រជាការពារបាន៖

១. បានចុះយកកំដៅជនជាតិចិន និងខ្មែរ ចំនួន០៩ នាក់ ស្រី ០៥នាក់ នៅ រីសតសាហ្គា ។

២. បានធ្វើចត្តាឡីស័កពីរកន្លែង៖

ក. នៅផ្ទះលោក លី សុវណ្ណ ០២ នាក់ប្តីប្រពន្ធ ស្ថិតនៅភូមិកោះអណ្តែត

ខ. យកសំណាក លើកទីពីរ នៅរីសតតាតៃមារីណា ១៤ នាក់ ស្រី ០៣ នាក់ ស្ថិតនៅភូមិអន្លង់វ៉ាក់ ។

គ. ចូលរួមជាមួយលោក សេង ដារ៉ា សាលាខេត្ត ចុះពិនិត្យមើលកម្មករ ០២នាក់ មកធ្វើការនៅទំនប់វារីអគ្គិសនីតាតៃ នៅឃុំតាតៃក្រោម ស្រុកោះកុង។

ប្រភព: សន សេង

អត្ថបទទាក់ទង