រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង បានចែកទឹកសម្លាប់មេរោគជូនដល់លោកនាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ

លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង បានចែកទឹកសម្លាប់មេរោគជូនដល់លោកនាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ ដែលជាជំងឺដ៏កាចសាហាវ។

ឆ្លៀតក្នុងឱកាសនោះលោកប្រធានមន្ទីរក៏ផ្ដាំផ្ញើដល់លោកនាយកធ្វើការផ្សព្វផ្សាយណែនាំបន្ថែមដល់លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ឲ្យចូលរួមប្រុងប្រយ័ត្នខ្ពស់នូវការឆ្លងជំងឺកូវីដ១៩នេះ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងជាពិសេសអនុវត្តនូវវិធានការដូចខាងក្រោម៖
✅៣ការពារ
១.ពាក់ម៉ាស់
២.លាងដៃ
៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល
❌៣កុំ
១.កុំចូលទៅកន្លៃងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល
២.កុំទៅកន្លែងមនុស្សច្រើនកុះករ
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម)។ ​ -ស្កេន QR Code ឲ្យបានគ្រប់គ្នាៗជាប្រចាំ

ថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១

អត្ថបទទាក់ទង