រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប្រធានអនុសាខាកាកបាទក្រហមស្រុកគិរីសាគរ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ជូនដល់គ្រួសារទីទ័លក្រ មានជម្ងឺចំនួន ៣ គ្រួសារ

លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងជាប្រធានអនុសាខាកាកបាទក្រហមស្រុក លោក ទួន ឪទី នាយករងរដ្ឋបាលស្រុក និងជាសមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក និងសមាជិកកាកបាទក្រហមឃុំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ជូនដល់គ្រួសារទីទ័លក្រ មានជម្ងឺចំនួន ៣គ្រួសារមានឈ្មោះ ១.លោក យិត ទូច អាយុ ៧៤ ឆ្នាំ ២.លោក សូ ហឺង អាយុ ៦៥ ឆ្នាំ និង ៣.លោក ទ្រី ឆេង អាយុ ៦៥ ឆ្នាំ អ្នកទាំងអស់គ្នារស់នៅភូមិ ព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ដែលក្នុង០១គ្រួសារទទួលបាន អង្ករ ២៥ គីឡូ មីម៉ាម៉ា ០១កេះ .ទឹកត្រី ០១យួរ .ទឹកស៊ីអ៊ីវ ០១យួរ . ទឹកបរិសុទ្ធវីតាល់ ០១កេះ និង ថវិកា ៨០.០០០រៀល។

អត្ថបទទាក់ទង