រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តចេញសេចក្តីប្រកាសព័ត៌មានករណីទំនាស់ដីធ្លីរវាងលោកស្រី ឆាយ មន និងលោកស្រី សួន តា

រដ្ឋបាលខេត្តចេញសេចក្តីប្រកាសព័ត៌មានករណីទំនាស់ដីធ្លីរវាងលោកស្រី ឆាយ មន និងលោកស្រី សួន តា
រដ្ឋបាលខេត្តចេញសេចក្តីប្រកាសព័ត៌មានករណីទំនាស់ដីធ្លីរវាងលោកស្រី ឆាយ មន និងលោកស្រី សួន តា ដែលសេចក្តីប្រកាសព័ត៌មាននេះមានសេចក្តីដូចខាងក្រោម៖
ករណីទំនាស់ដីធ្លីមួយកន្លែង (ដីគ្មានបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ) ស្ថិតនៅខាងក្រោយសាលាស្រុកមណ្ឌលសីមា ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង រវាងឈ្មោះ ឆាយ មន ភេទស្រី ជាមួយឈ្មោះ សួន តា ភេទស្រី បន្ទាប់ពីរដ្ឋបាលខេត្តអញ្ជើញ រដ្ឋបាលស្រុកមណ្ឌលសីមា ឃុំប៉ាក់ខ្លង អ្នកពាក់ព័ន្ធដែលដឹងអំពីសាវតាដីទំនាស់ច្បាស់ និងភាគីទាំងពីរ ចូលរួមប្រជុំពិភាក្សា ស្រាវជ្រាវសាវតាដី ចុះពិនិត្យដល់ទីតាំងដីមានទំនាស់ និងពិនិត្យឯកសារពាក់ព័ន្ធនានារួចមក ក្រុមការងារទទួលបានលទ្ធផលដូចខាងក្រោម៖

  • លោកស្រី ឆាយ មន មានឯកសារបញ្ជាក់ដីធ្លីដែលចុះហត្ថលេខាដោយមេឃុំប៉ាក់ខ្លង។
  • ទាំងអ្នកដឹងសាវតាដីដែលមានទំនាស់ ទាំងអតីតមេឃុំប៉ាក់ខ្លង និងអតីតអភិបាលរងស្រុកមណ្ឌលសីមា បានអះអាងថា លោកស្រី ឆាយ មន គឺពិតជាបានបរិច្ចាកដីឱ្យរដ្ឋធ្វើសាលាស្រុកមណ្ឌលសីមាប្រាកដមែន ហើយទីតាំងដីខាងក្រោយសាលាស្រុក (ដីមានទំនាស់) ជាកម្មសិទ្ធិរបស់លោកស្រី ឆាយ មន។
  • លិខិតចំណាររបស់ឯកឧត្តមព្រឹទ្ធាចារ្យ រុង ផ្លាមកេសន បានចារថា ដីក្បែរសាលាស្រុក ដែលម្ចាស់គេបានបរិច្ចាកឱ្យធ្វើសាលាស្រុកហើយនោះ នៅសល់ប៉ុន្មានជូនទៅម្ចាស់ដីកាន់កាប់ចុះ។
    ឆ្លងតាមការប្រជុំពិភាក្សា សិក្សាស្រាវជ្រាវសាវតាដីដោយចុះពិនិត្យទីតាំងដីជាក់ស្តែង និងពិនិត្យឯកសារពាក់ព័ន្ធនានា អង្គប្រជុំបានធ្វើសេចក្តីសន្និដ្ឋានជាបឋមសម្រេចជារួមថា៖ ទីតាំងដីទំនាស់ស្ថិតនៅខាងក្រោយសាលាស្រុកមណ្ឌលសីមា ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រុមការងារសម្រេចប្រគល់សិទ្ធិកាន់កាប់ជាបណ្តោះអាសន្នដល់ឈ្មោះ ឆាយ មន ដោយទុករយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ សម្រាប់លោកស្រី សួន តា ធ្វើការតវ៉ា។

អត្ថបទទាក់ទង