រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង ចូលរួមសម្របសម្រួលកិច្ចដំណើរការបើកប្រាក់សំណងបន្ទាត់ផលប៉ះពាល់នៃគម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៤៨ នៅឃុំត្រពាំងរូង និងឃុំតាតៃក្រោម​

ស្រុកកោះកុង ៖ ថ្ងៃសុក្រ ១២ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នៃគណៈអភិបាល​ស្រុកកោះកុង​ តំណាងលោកអភិបាលស្រុក បានចូលរួមសម្របសម្រួលកិច្ចដំណើរការបើកប្រាក់សំណងបន្ទាត់ផលប៉ះពាល់នៃគម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៤៨ នៅឃុំត្រពាំងរូង និងឃុំតាតៃក្រោម ដែលដឹកនាំដោយប្រធានក្រុមការងារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ ដែលមានការពាក់ព័ន្ធ។
ដែលក្នុងមានប្រជាពលរដ្ឋភូមិត្រពាំងរូង ២៩គ្រួសារ ប្រជាពលរដ្ឋភូមិដីទំនាប ១០គ្រួសារ និងប្រជាពលរដ្ឋភូមិអន្លង់វ៉ាក់ ១៥គ្រួសារ បានទទួលសំណងចប់សព្វគ្រប់ជាស្ថាពរ។

អត្ថបទទាក់ទង