រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំប៉ាក់ខ្លង សហការកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ចុះល្បាតត្រួតពិនិត្យគោលដៅចេញ-ចូលឃុំ ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍

ថ្ងៃចន្ទ ៨កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលឃុំប៉ាក់ខ្លង សហការកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ចុះល្បាតត្រួតពិនិត្យគោលដៅចេញ-ចូលឃុំ និងណែនាំអោយប្រជាពលរដ្ឋអោយចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ( ៣កុំ ៣ការពារ ) វិធានការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ ចុះល្បាតនៅភូមិ១ ភូមិ២ ភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

អត្ថបទទាក់ទង