រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូ សាវុធ អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូ ZOOM ស្តីពីនីតិវិធីនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២

នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានដឹកនាំកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូ ZOOM ស្តីពីនីតិវិធីនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ សម្រាប់អ្នកចាក់លើកទី១រួច ដោយមានការចូលរួមពីបណ្តាក្រសួង និងអង្គភាពពាក់ព័ន្ធ សម្រាប់ខេត្តកោះកុង មានចូលរួមពីលោក ទូ សាវុធ អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង ឯកឧត្តមវេជ្ជ.ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង កិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំតូចរបស់មន្ទីរសុខាភិបាល។
កិច្ចប្រជុំផ្តោតសំខាន់លើ :
+កិច្ចប្រជុំផ្តោតសំខាន់ទៅលើអ្នកដែលត្រូវចាក់វ៉ាក់សាំងដូសទី២ ហើយត្រូវជាប់Lockdown ក្នុងខេត្តខុសពីទីតាំងដែលបានចាក់លើកទី១
+កិច្ចសម្របសម្រួល ដើម្បីពួកគាត់ទាំងនោះបានចាក់ដូសទី២ក្នុងកំឡុងពេលជាប់Lockdown
+ឯកសារដែលត្រូវភ្ជាប់មកជាមួយនៅពេលចាក់
+ទីតាំងដែលត្រូវទៅចាក់។

អត្ថបទទាក់ទង