រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការសិក្សាគម្រោងអភិវឌ្ឍន៍ដែនដីតំបន់ប្រវត្ថិសាស្រ្តចេតីយ៍ ឃុន ឆាង ដែលសិត្ថនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការសិក្សាគម្រោងអភិវឌ្ឍន៍ដែនដីតំបន់ប្រវត្ថិសាស្រ្តចេតីយ៍ ឃុន ឆាង ដែលសិត្ថនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងនោះដែរក៏មានការចូលរួមលោកអភិបាលស្រុកមណ្ឌលសីមា មន្ទីរវប្បធម៌ និងវិចិត្រសិល្បះ និងមន្ទីរទេសចរណ៍ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងគម្រោង នៃកិច្ចប្រជុំនេះផងដែរ ក្រុមការងារក៏បានលើកឡើងនូវចំណុចមានចំនួន៩ ផ្នែករួមមាន :
១-ទីតាំងក្លោងទា្វរចូលទៅកាន់តំបន់
២-ការស្ថាបនាកំណាត់ផ្លូវចូល
៣-ទីតាំងចំណត
៤-ទីតាំងតូបលក់ដូរ
៥-បន្ទប់ទឹកសាធារណ:
៦-រង្វង់មូលសិលាចារិក
៧-ការកសាងព្រះវិហារ
៨-ស្ពានឆ្ពោះទៅកាន់ចេតីយ៍
៩-ទីតាំងចេតីយ៍ ឃុន ឆាង និងកន្លែងទស្សនីយភាព

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ ថាដោយសារថវិកា មានចំនួនកំណត់ ដូច្នោះក្រុមការងារខេត្តរួមសហការ ជាមួយមន្ទីរពាក់ព័ន្ធយើងនឹងពិនិត្យនិងសិក្សាទៅតាមលទ្ធភាព ដើម្បីធ្វើការរៀបចំស្ថាបនាទៅតាមផ្នែកនីមួយៗ ដោយក្នុងនោះយើងនឹងរើសយកផ្នែកដែលមានអតិភាពជាមុនសិន រួមមាន៣ទីតាំង ១.ការរៀបចំខ្លោងទា្វរ ២.ការរៀបចំបន្ទប់ទឹកសាធារណ: ៣.ការរៀបចំស្ថាបនាស្ពានឆ្ពោះទៅកាន់ចេតីយ៍៕

អត្ថបទទាក់ទង