រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អនុសាខាកាកបាទក្រហមស្រុកកោះកុង បានពាំនាំថវិកាឧបត្ថម្ភជាទឹកប្រាក់សរុបចំនួន ៧៥០,០០០ រៀល ទៅចូលរួម ក្នុងពិធីបុណ្យសព្វលោក ញ៉ឹប សាវន

លោកស្រី អ៉ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង និងជាអនុប្រធានអនុសាខាកាកបាទក្រហមស្រុកកោះកុង តំណាងលោកអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកកោះកុង បានដឹកនាំមន្រ្តីការិយាល័យចំណុះសាលាស្រុក និងមានការអញ្ជើញចូលរួម លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក សុខភិរម្យ អភិបាលរងស្រុក ការិយាល័យ អង្គភាពជំនាញជុំវិញស្រុក ដែលមានថវិកាឧបត្ថម្ភជាទឹកប្រាក់សរុបចំនួន ៧៥០,០០០ រៀល ទៅចូលរួម ក្នុងពិធីបុណ្យសព្វលោក ញ៉ឹប សាវន (ហៅ គ្រូប៉ក់) គម្រប់ខួប៧ថ្ងៃ នៅគេហដ្ឋាននៃសព ស្ថិតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

អត្ថបទទាក់ទង