រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញចុះពិនិត្យទីតាំងដីមួយកន្លែងដែលមានការឈូសឆាយ ស្ថិតនៅឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីដែលសារព័ត៌មានចុះផ្សាយថា មានគ្រឿងចក្រឈូសឆាយដីព្រៃលិចទឹក ដែលជាដីរបស់រដ្ឋ មានទីតាំងស្ថិតនៅភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ បន្ទាប់ពីចុះពិនិត្យទីតាំងដីជាក់ស្តែង និងតាមការបង្ហាញផែនទីគំនូសបង្ហាញទីតាំងដីពីមន្ត្រីជំនាញមន្ទីរបរិស្ថាន ឃើញថា កាលពីមុនមានការកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តកោះកុង ទីតាំងដីនេះ ស្ថិតនៅក្នុងតំបន់សហគមន៍នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ប៉ុន្តែបន្ទាប់ពីមានការកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះក្នុងភូមិសាស្ត្រខេត្តកោះកុងដោយអនុក្រឹត្យលេខ៣០អនក្រ.បក ទីតាំងដីនេះគឺស្ថិតនៅក្នុងអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងបានណែនាំឱ្យ ៖
១- រដ្ឋបាលស្រុកស្រែអំបិល ធ្វើរបាយការណ៍លម្អិតអំពីករណីនេះមករដ្ឋបាលខេត្ត
២-លោកមេភូមិ មេឃុំ ត្រូវចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានដីរដ្ឋ ចូលរួមថែរក្សាការពារព្រៃកោងកាងឱ្យបានគង់វង្ស និងត្រូវរាយការណ៍ទៅរដ្ឋបាលស្រុក។
ប្រភព៖ ទីចាត់ការអន្តរវិស័យសាលាខេត្តកោះកុង

អត្ថបទទាក់ទង