រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រីវរសេនីយ៍ឯក ពេជ្រ ស្រីពី ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងការងារយ៉េនឌ័រ បានដឹកនាំក្រុមការងារសួរសុខទុក្ខលោកស្រីអនុសេនីយ៍ឯក ស៊ា ស៊ូគាង នាយរងផ្នែក នៃការិយាល័យបុគ្គលិក ដែលកំពុងសម្រាកលំហែលមាតុភាពនៅគេហដ្ឋាន

ដោយបានយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានឲ្យលោកស្រីវរសេនីយ៍ឯក ពេជ្រ ស្រីពី ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងការងារយ៉េនឌ័រ តំណាងលោកឧត្តមសេនីយ៌ទោស្នងការបានដឹកនាំក្រុមការងារសួរសុខទុក្ខលោកស្រីអនុសេនីយ៍ឯក ស៊ា ស៊ូគាង នាយរងផ្នែក នៃការិយាល័យបុគ្គលិក ដែលកំពុងសម្រាកលំហែលមាតុភាពនៅគេហដ្ឋាន ដោយបាននាំយកសម្ភារះ និងថវិកាឧបត្ថម្ភ របស់លោកឧត្តមសេនីយ៍ទោស្នងការ ថវិកាលោកស្រីស្នងការរងនិងថវិកាសមាគមនារី ប្រគល់ជូនមន្រ្តីសម្រាកព្យាបាលសម្រាលមាតុភាព។
នាឱកាសនោះដែរ លោកស្រីវរសេនីយ៍ឯក ពេជ្រ ស្រីពី បានពាំនាំមតិផ្ដាំផ្ញើរសួរសុខទុក្ខរបស់ លោកឧត្តមសេនីយ៍ទោស្នងការចំពោះលោកស្រី ស៊ា ស៊ូគាង សូមថែសុខភាពឲ្យបានល្អទាំងម្តាយនិងទារក និង បង្កាការពារជំងឺCOVID-19 ។

អត្ថបទទាក់ទង