រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ បានដឹកនាំកម្លាំង បន្តចុះយាមតាមគោលដៅ ដើម្បីពង្រឹងការត្រួតពិនិត្យប្រជាពលរដ្ឋចេញ-ចូលក្នងមូលដ្ឋាន…

ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ ថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមន្ត្រីប៉ុស្តិ៍សុខភាពឃុំ ចុះប្រចាំការយាមតាមគោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ និងវាស់កម្តៅជូនប្រជាពលរដ្ឋចេញ-ចូលក្នុងឃុំ ជាពិសេសអ្នកមកពីតាមបណ្តារាជធានី/ខេត្ត ដែលកំពុងតែកើតមានការផ្ទុះជំងឺកូវីដ-១៩ ចូលមកក្នុងមូលដ្ឋានឃុំបានចំនួន ២២នាក់ ស្រី ១១ នាក់ ក្នុងនោះ អ្នកដែលបានធ្វើចត្តាឡីស័កចាស់ ១៤នាក់ ។ ទន្ទឹមនេះដែរ ប៉ុស្តិ៍សុខភាពឃុំ បានបន្តចាក់មេក្រូធ្វើការផ្សព្វផ្សាយនូវវិធានការការពារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ។

ប្រភព: សន សេង

អត្ថបទទាក់ទង