រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រនៅភូមិកោះស្តេច​

នាព្រឹកថ្ងៃអង្គារ​ ៨រោច​ ខែពិសាខ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹង
ថ្ងៃទី០៤​ ខែឧសភា​ ឆ្នាំ២០២១​ ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់​លោកជំទាវ​ មិថុនា​ ភូថង​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង​ លោក​ ចេង​ មុនីរិទ្ធ​ អភិបាល​ នៃគណៈភអិបាលស្រុក​ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក​ បានដឹកនាំក្រុមការងារ សមាជិក​ សសយក​ ស្រុក​ ចំនួន​ ០៣​ រូប​ និងអាជ្ញាធរឃុំ​ ចុះសួរសុខទុក្ខ​ ប្រជាពលរដ្ឋឈ្មោះ​ ហុន​ គុណ​ ភេទស្រី​ អាយុ​ ៦៩​ ឆ្នាំ​ ដែលមានជំងឺប្រចាំកាយ​ ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ​ នៅភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង​ ក្នុងនោះដែរក្រុ​មការងារបាននាំយកថវិកាឧបត្ថម្ភ៖
១.​ ថវិកា​ អនុសាខាកាកក្រហមស្រុក​ ឧបត្ថម្ភចំនួន​ ២០០,​០០០​ រៀល​
២.​ លោក​ ចេង​ មុនីរិទ្ធ​ អភិបាលស្រុក​ ឧបត្ថម្ភថវិកា​ចំនួន​ ២០០,០០០​ រៀល
៣.​ លោក​ សុខ​ ចេង​ មេឃុំកោះស្តេច​ ឧបត្ថម្ភថវិកាចំនួន​ ១៥០,០០០ រៀល
៣​.​ លោក​ ខាន់​ សុភាន់​ អនុប្រធាន​ សសយក​ ឧបត្ថម្ភថវិកាចំនួន​ ១០០,០០០​ រៀល
៤.​ លោក​ សាង​ ប៊ុនស៊ាន​ សមាជិក​ សសយក​ ឧបត្ថម្ភថវិកាចំនួន​ ៥០,០០០​ រៀល
៥.​ លោក​ ចំរេីន​ សុវិជ្ជា​ សមាជិក​ សសយក​ ឧបត្ថម្ភ​ថវិកាចំនួន​ ៣០,០០០​ រៀល
សរុបថវិកាចំនួន៖​ ៧៣០,០០០​ រៀល

អត្ថបទទាក់ទង