រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ បានដឹកនាំក្រុមអ្នកទទួលការសាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំកសិផល ទៅពិនិត្យមើលទីតាំង ដែលត្រូវដំណើរការសាងសង់ចំនួន ០២ទីតាំង

ថ្ងៃច័ន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១

លោក សុខ សំអាត អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្តកោះកុង អមដំណើរដោយទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី លោកប្រធានគ្រប់គ្រងអនុកម្មវិធីប្រចាំស្រុកមណ្ឌលសីមា និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំទួលគរគី បានដឹកនាំក្រុមអ្នកទទួលការសាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំកសិផល ទៅពិនិត្យមើលទីតាំង ដែលត្រូវដំណើរការសាងសង់ចំនួន ០២ទីតាំង រួមមាន៖ ទីតាំងក្នុងបរិវេណដីរបស់មន្ទីរ និងទីតាំងសាលាឃុំទួលគរគី។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង