រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល ដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរឃុំ ចុះសួរសុខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ

ដោយ រដ្ឋបាលស្រុកស្រែអំបិលចំនួនទស្សនា (27)

ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល ដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរឃុំ ចុះសួរសុខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ទ្រាក់ ចំនួន ១០គ្រួសារ ក្នុងនោះមានករណីដួលរលំផ្ទះទាំងស្រុង ចំនួន ០២គ្រួសារ ស្ថិតនៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ អំណោយទាំងនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គ.ក្រ ត្រីខ ០១យួរ ទឹកត្រី០២ដប មី០១កេស ម៉ាស០១ប្រអប់ ស័ង្កសី និងថវិការបស់សាខាកាកបាទក្រហមខេត្តកោះកុង ឧបត្ថម្ភបន្ថែមជូនចំពោះប្រជាពលរដ្ឋដែលរលំផ្ទះទាំងស្រុក ក្នុងមួយគ្រួសារ ចំនួន ១.០០០.០០០រៀល។

ក្នុងនោះផងដែរ លោកក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ មិថុនា ភូថង ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ និងសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្ករឱ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវថែរក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “៣ការពារ” (លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត) និង “៣កុំ” ( កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា) និងវិធានការនានារបស់ក្រសួងសុខាភិបាលស្តីពីការការពារជំងឺកូវីដ-១៩។

ប្រភពៈ វឿន រិទ្ធី

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021
កែប្រែចុងក្រោយ : 8 ម៉ោងមុន