រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពអប់រំ និងសិក្សាផលប៉ះពាល់បញ្ហាប្រឈមនានាលើការងារអប់រំ នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង​  ស្រុកកោះកុង ខេត្តកោះកុង​

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (15)

ស្រុកកោះកុង ៖ ថ្ងៃពុធ ១ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោក សុខ ភិរម្យ អភិបាលរង​ នៃគណៈអភិបាល​ស្រុកកោះកុង​ តំណាងលោកអភិបាលស្រុក បានចូលរួមដឹកនាំក្រុមការងារការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកកោះកុង ចុះពិនិត្យស្ថានភាពអប់រំ និងសិក្សាផលប៉ះពាល់បញ្ហាប្រឈមនានាលើការងារអប់រំ នៅសាលាបឋមសិក្សាបឋមសិក្សារុងផ្លាមកេសន និងវិទ្យាល័យហ៊ុនសែនត្រពាំងរូង ក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​។​

ក្នុងឱកាស​នោះផង​ដែរ លោកអភិបាលរងស្រុក ក៏បានណែនាំដល់សហគមន៍ និងអាជ្ញាធរភូមិ ឃុំឱ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមទប់ស្កាត់ និងការពារការរីករាលដាលឆ្លងក្នុងសហគមន៍នៃជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

សមាសភាពចូល​រួមសមាជិកក្រុមប្រឹក្សាឃុំ  តំណាងសហគមន៍ នាយក នាយិកា លោកគ្រូ អ្នកគ្រូសរុប ចំនួន២៦នាក់ ស្រី ១៤នាក់ 

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021
កែប្រែចុងក្រោយ : 10 ម៉ោងមុន