រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ថាន់ វីណៃ ប្រធានការិយាល័យផែនការ និងលោកស្រី សារី សារីម អនុប្រធានការិយាល័យច្រកចេញចូលតែមួយ បានចូលរួម ចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍បែងចែកវត្ថុរាវ (ប្រេងឥន្ធន:)

ដោយ រដ្ឋបាលស្រុកមណ្ឌលសីមាចំនួនទស្សនា (18)

ថ្ងៃព្រហស្បតិ៍ ២កើត ខែជេស្ន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក ថាន់ វីណៃ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ស្រុក និងលោកស្រី សារី សារីម អនុប្រធានការិយាល័យច្រកចេញចូលតែមួយ បានចូលរួមសហការជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ខេត្តកោះកុង ចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍បែងចែកវត្ថុរាវ (ប្រេងឥន្ធន:) ក្នុងស្រុកមណ្ឌលសីមា ក្រោយពីការពិនិត្យដោយឧបករណ៍ប្រេងឥន្ធន:រួចមកជាលទ្ធផលឃើញថា÷
១-ស្ថានីយ ស្រី ណៃ នៅភូមិចាំយាម មានសាំងស៊ុបពែ (គ្រប់ចំនួន) ម៉ាសូត (គ្រប់ចំនួន) បានអនុញ្ញាតដំណើរការបន្ត
២-ស្ថានីយលឹម លុង កោះកុងខនគ្រីត នៅភូមិនាងកុក មានសាំងស៊ុបពែ (គ្រប់ចំនួន) សាំងធម្មតា (គ្រប់ចំនួន) ម៉ាសូត (គ្រប់ចំនួន) បានអនុញ្ញាតដំណើរការបន្ត
៣-ស្ថានីយ LHR នៅភូមិនាងកុក មានសាំងស៊ុបពែ (មិនគ្រប់ចំនួន) សាំងធម្មតា (មិនគ្រប់ចំនួន) ម៉ាសូត (មិនគ្រប់ចំនួន) ផ្អាកដំណើរបណ្តោះអាសន្ន
៤-ស្ថានីយ លឹម លុង PPT នៅភូមិនាងកុក មានសាំងស៊ុបពែ (គ្រប់ចំនួន) ម៉ាសូត (គ្រប់ចំនួន) បានអនុញ្ញាតដំណើរការបន្ត
ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021
កែប្រែចុងក្រោយ : 10 ម៉ោងមុន