រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សា ឃុំជ្រោយប្រស់ បានដឹកនាំកម្លាំង បន្តចុះយាមតាមគោលដៅ ដើម្បីពង្រឹងការត្រួតពិនិត្យនិវាស់កម្តៅប្រជាពលរដ្ឋចេញ-ចូលក្នងមូលដ្ឋាន…

ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ ថ្ងៃសៅរ៍ ៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមន្ត្រីប៉ុស្តិ៍សុខភាពឃុំ ចុះវាស់កម្តៅប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កបានចំនួន ០៣នាក់ ស្រី ០២នាក់ នៅភូមិជ្រោយប្រស់ និងបានប្រចាំការយាមតាមគោលដៅ ដោយសហការជាមួយកម្លាំងទាហានប្រចាំការផ្លូវចូលឃុំជ្រោយប្រស់ ដើម្បីធ្វើការត្រួតពិនិត្យ និងវាស់កម្តៅជូនប្រជាពលរដ្ឋចេញ-ចូលក្នុងឃុំ ជាពិសេសអ្នកមកពីតាមបណ្តារាជធានី/ខេត្ត ដែលកំពុងតែកើតមានការផ្ទុះជំងឺកូវីដ-១៩ ចូលមកក្នុងមូលដ្ឋាន។

ប្រភព: សន សេង

អត្ថបទទាក់ទង