រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះបញ្ចប់អ្នកធ្វេីចត្តាឡីស័កនៅភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ​ ខេត្តកោះកុង

ថ្ងៃ​សៅរ៍​ ៤កេីត ខែជេស្ឋ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១
តាមការចាត់តាំងពីលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក
លោក ទួន ឪទី អភិបាលរងស្រុក បានអញ្ជើញដឹកនាំក្រុមការងារ អាជ្ញាធរភូមិ ឃុំ និងក្រុមការងារសុខាភិបាល ចុះប្រគល់លិខិតអនុញ្ញាតបញ្ចប់ចត្តាឡីស័ក ដល់ជនជាតិចិន ចំនួន ៥ នាក់ ដែលបានធ្វើចត្តាឡីស័កសព្វគ្រប់ តាមវិធានសុខាភិបាល នៅមណ្ឌលចត្តាឡីស័កកូនកុក និងប្រគល់ជូនមន្ត្រីនគរបាល ទទួលការងារជនបរទេស អនុវត្តនីតិវិធីបន្ត ។
ដោយឡែក លោកអភិបាលរង បានបន្តចុះពិនិត្យមើលកម្លាំង ប្រចាំការនៅចំណតពយ ជប៉ុន និងបានណែនាំភ្ញៀវទេសចរណ៍ដែលមកកំសាន្តនៅក្នុងស្រុក ពិសេសនៅលើកោះស្តេច សូមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល គឺ ៣ ការពារ និង៣ កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩​​។

អត្ថបទទាក់ទង