រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចេញល្បាតតាមប្រព័ន្ធព្រែកស្រែឣំបិល ចំណុចព្រែកព្រះអង្គកែវ ពាមតាំង ស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ 

នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប សហការជាមួយសហគមន៍នេសាទព្រះអង្គកែវចំនួន ០៣រូប និងកងរាជឣាវុធហត្ថស្រុកស្រែឣំបិល​ ០១រូប ចេញល្បាតតាមប្រព័ន្ធព្រែកស្រែឣំបិល ចំណុចព្រែកព្រះអង្គកែវ ពាមតាំង ស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង បានជួបប្រទះបទល្មើសជលផលដែលកំពុងនេសាទដោយប្រើឧបករណ៍ឆក់ត្រី នៅពេលក្រុមកាងារចូលទៅជិត ជនល្មើសបានទំលាក់ឧបករណ៍ឆក់ត្រីចំនួន ០១ គ្រឿង ចោល និងរត់គេចខ្លួនចូលព្រៃបាត់ ហើយក្រុមការងារបានដកហូតយកឧបករណ៍ឆក់ត្រីមករក្សាទុកនៅទីស្នាក់ការសង្កាត់  រដ្ឋបាលជលផលស្រែអំបិល ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង