រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយសហគមន៍នេសាទសម្រស់កោះស្តេច ចេញប្រតិបតិ្តការត្រួតពិនិត្យបទល្មើសជលផល

ថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ 

នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ សហការជាមួយសហគមន៍នេសាទសម្រស់កោះស្តេច ចេញប្រតិបតិ្តការត្រួតពិនិត្យបទល្មើសជលផល ប្រទះឃើញទូកយន្តចំនួន ០១គ្រឿង កំពុងធ្វើសកម្មភាពនេសាទ នៅក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ដែលជាប្រភេទបទល្មើសជលផល "នេសាទដោយអួនអូសនៅក្រៅតំបន់អនុញ្ញាតឲ្យធ្វើនេសាទ" ហើយបានធ្វើការឃាត់ចាប់យកមករក្សាទុកនៅស្នាក់ការសហគមន៍នេសាទសម្រស់កោះ    ស្តេច ដើម្បីអនុវត្តទៅតាមនីតិវិធីនៃច្បាប់ស្តីពីជលផល។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង