រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស បានចេញល្បាតទប់ស្កាត់បទល្មើសជលផល ចំណុចព្រែករាក់

ថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១

នាយ នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ សហការជាមួយសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស បានចេញល្បាតទប់ស្កាត់បទល្មើសជលផល ចំណុចព្រែករាក់ ដោយបានធ្វើការដកហូតឈ្នាងអូសកូនគ្រែងឈាមធ្វើពីស្បៃក្រឡាញឹកចំនួន ០៦ឈ្នាង ស្មើនឹង ០១ករណី ហើយបានធ្វើការបំផ្លាញចោល នៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង