រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​ និង​មាន​ការ​អញ្ជើញ​ចូលរួម​ចូលរួម​ ពី​លោក​ឧត្តមសេនីយ៍ត្រី​ ថុង​ ណារ៉ុង​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ លោក​អភិបាល​ស្រុក​មណ្ឌលសីមា​ និង​កង​កម្លាំង​នគរបាល​គ្រប់​ជាន់​ថ្នាក់​ បានអញ្ជើញជាអធិបតីប្រឡងបាញ់អាវុធ របស់កងកម្លាំងអន្តរាគមន៍ពិសេស ជានារី

នៅ​ទី​លាន​បាញ់​គ្រាប់​ពិត​ នៃស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ មាន​ការ​ប្រឡង​បាញ់​អាវុធ​ខ្លី​ ២២​ ឡុង​ រយៈ​ចម្ងាយ​ ១៥​ ម៉ែត្រ​ របស់​កង​កម្លាំង​នគរបាល​អន្តរាគមន៍​ពិសេស​(ជា​នារី​)​ ក្រោមអធិបតីភាព​លោក​ ឧត្តមសេនីយ៍ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​ និង​មាន​ការ​អញ្ជើញ​ចូលរួម​ចូលរួម​ ពី​លោក​ឧត្តមសេនីយ៍ត្រី​ ថុង​ ណារ៉ុង​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ លោក​អភិបាល​ស្រុក​មណ្ឌលសីមា​ និង​កង​កម្លាំង​នគរបាល​គ្រប់​ជាន់​ថ្នាក់​ ។
ចំពោះ​លទ្ធផល​នៃ​ការ​ប្រឡង​
-​ ជ័យលាភី​ លេខ​ ១​ បាន​ទៅ​លេី​ បេក្ខនារី​ ព្រំ​ សក្កដា​ ដែល​ទទួលបាន​ពិន្ទុ​ ៣៥​ ក្នុង​ថេរវេលា​ ១,៥៤​ នាទី​
-​ ជ័យលាភី​ លេខ​ ២​ បាន​ទៅ​លេី​ បេក្ខនារី​ ណម​ ចរិយា​​ ដែល​ទទួលបាន​ពិន្ទុ​ ៣៤​ ក្នុង​ថេរវេលា​ ១,៤៤​ នាទី​
-​ ជ័យលាភី​ លេខ​ ៣​ បាន​ទៅ​លេី​ បេក្ខនារី​ ធី​ អេង​ ដែល​ទទួលបាន​ពិន្ទុ​ ៣០​ ក្នុង​ថេរវេលា​ ១,៣៦​ នាទី​
ក្រោយ​ចប់​កម្មវិធី​ ក៏​មាន​ការ​ប្រគល់​កាដូរ​អនុស្សាវរីយ​ ជូន​ដល់​ បេក្ខនារី​ជ័យលាភី​ ផង​ដែរ។

អត្ថបទទាក់ទង