រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ចេញល្បាតទប់ស្កាត់បង្ក្រាបបទល្មើសជលផល ប្រទះឃើញទូកអួសកូនគ្រែងឈាម ដោយបានធ្វើការដកហូតកូនគ្រែងឈាម បានចំនួន ៤០០ គីឡូក្រាម យកទៅព្រលែងចូលក្នុងសមុទ្រវិញ

ថ្ងៃច័ន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១

នាយ នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប  សហការជាមួយសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស បានចេញល្បាតទប់ស្កាត់បង្ក្រាបបទល្មើសជលផល ប្រទះឃើញទូកអួសកូនគ្រែងឈាម ដោយបានធ្វើការដកហូតកូនគ្រែងឈាមចំនួន ៤០០ គីឡូក្រាម យកទៅព្រលែងចូលក្នុងសមុទ្រវិញ ដោយមានការចូលរួមពីអាជ្ញាធរឃុំ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មស និងនាយផ្នែករដ្ឋបាលជលផលបូទុមសាគរ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង