រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គ្រួសាររងគ្រោះដោយអគ្គីភ័យ ០១គ្រួសារ ទទួលអំណោយ មនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ គ្រួសាររងគ្រោះដោយអគ្គីភ័យ ០១គ្រួសារ ទទួលអំណោយ មនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ។

វេលាម៉ោង ៣.០០ រសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ មានករណីអគ្គីភ័យ ០១លេីក បណ្តាលមកពីអាគុយសូឡាបណ្តាលឲ្យឆេះខូចខាតផ្ទះនិងសម្ភារៈក្នុងផ្ទះទាំងស្រុង ( ទំហំផ្ទះទទឹង៤ម៉ែត្រ បណ្តោយ៥ម៉ែត្រ ដំបូលប្រក់ហ្វីប្រូស៊ីម៉ង ជញ្ជាំងស័ក្កសី និងរនាបក្រាលក្តារ លាយដើមកោងកាង)នៅចំណុចខី ខូង ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ នៅថ្ងៃច័ន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ តំណាងលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម សំឃីត វៀន សមាជិកគណៈកម្មាធិការសាខា និងជាសមាជិកក្រុមការងារទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយប្រចាំសាខា នាយកប្រតិបត្តិសាខា រួមជាមួយ លោក យូ មី អនុប្រធានកិត្តិយស លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ និងក្រុមកការងារ សហការជាមួយ អជ្ញាធរសង្កាត់ស្ទឹងវែង បានចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ ០១ គ្រួសារ មានសមាជិក ០៣ នាក់ ដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះទាំងស្រុង ចំនួន ០១ ខ្នង ។

ក្នុងឱកាសនោះ ឯកឧត្តម សំឃីត វៀន សមាជិកគណៈកម្មាធិការសាខា និងក្រុមការងារបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពីសំណាក់ ឯកឧត្តមប្រធានកិត្តិយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររង គ្រោះដោយក្តីអាណិតអាសូរក្រៃលែង ។ជានិច្ចកាលសម្តេចប្រធានតែងតែគិតគូរ ជានិច្ចពីសុខទុក្ខ ប្រជាពលរដ្ឋ ទទៅ ដែលជួបការលំបាកខ្វះខាត និងគ្រោះមហន្តរាយផ្សេងៗ ដូចជា ៖ អ្នកមានជំងឺរ៉ាំរ៉ៃ ចាស៉ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រ កុមារកំព្រា និងជនរងគ្រោះមហន្តរាយផ្សេងៗ ដោយមិន ប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ ។

ឯកឧត្តមក៏បានបន្តថា សូមបងប្អូនកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព និងខិតខំបន្តប្រកបរបរចិញ្ចឹម ជីវិតប្រចាំថ្ងៃអោយមានល្អប្រសើរឡើងវិញ។និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះចរន្តអគ្គីសនីផ្សេងៗ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះ ពួកគាត់សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមប្រធានកិត្តិយសសាខា លោកជំទាវ ប្រធាន គណៈកម្មាធិការសាខា ដែលជានិច្ច ជាកាល តែងតែយកចិត្តទុក ដាក់ដល់ ការ លំបាករបស់ប្រជាពលរដ្ឋគ្រប់ច្រក ល្ហកពិសេសជនរងគ្រោះដូចជាពួកគាត់។

សម្ភារៈដែលសាខាបានផ្ដល់ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម មី ១កេស ទឹកផ្លែឈើ៦កំប៉ុង ប្រេងឆា១ដប ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ ៣ដប ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធoral១កេស តង់១ ឃីត(មុង ក្រម៉ា សារុង ភួយ ខ្នើយ កន្ទេល ០១ឈុត) សម្ភារៈផ្ទះបាយ០១ឈុត( ឆ្នាំងបាយ ឆ្នាំងសម្ល ចាន ស្លាបព្រា ខ្ទះឆា កំសៀវទឹក កាធុនដែក ចង្ក្រានហ្គាស អំបិល ប៊ីចេង ស្ករស….) សាប៊ូ៤ដុំ ព្រមទាំងថវិកាមួយចំនួន ១,០០០,០០០ រៀល (មួយលានរៀល) ដោយឡែកអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ និងសប្បុរសជនក៏បានចូលរួមថវិកាមួយចំនួនផងដែរ។

អត្ថបទទាក់ទង