រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ថាន់ វីណៃ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ស្រុក បានចូលរួមចុះពិនិត្យ និងកំណត់និយាមការផ្លូវពីផ្លូវ៤៨ ចូលទៅមណ្ឌលសុខភាពនាងកុក

ព្រឹកថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រូវស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ លោក ថាន់ វីណៃ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ស្រុក បានចូលរួមសហការណ៍ជាមួយមន្រ្តីបច្ចេកទេសប្រព័ន្ធនៃមន្ទីរដ.ន.ស.ស ខេត្ត មន្រ្តីការិយាល័យ ដ.ន.ស.ភ ស្រុក អាជ្ញាធរភូមិ ឃុំ និងលោកស្រីប្រធានមណ្ឌលសុខភាពនាងកុក ចុះពិនិត្យ និងកំណត់និយាមការផ្លូវពីផ្លូវ៤៨ ចូលទៅមណ្ឌលសុខភាពនាងកុក មានប្រវែង៦១០ម៉ែត្រ ទទឹង ១០ម៉ែត្រ គម្រោងរបស់រដ្ឋបាលខេត្តកោះកុង ។
ក្រោយពីចុះពិនិត្យ និងស្វែងរកគម្រោងរួចមកជាលទ្ធផលឃើញថា មិនមានបញ្ហា រឺជាប់ពន្ធ័ដីរបស់ប្រជាពលរដ្ឋណាមួយឡើយ។

អត្ថបទទាក់ទង