រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីដីសម្បទានសង្គមកិច្ចទំហំ ៦៩១.១៤ ហិកតា ស្ថិតនៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីដីសម្បទានសង្គមកិច្ចទំហំ ៦៩១.១៤ ហិកតា ស្ថិតនៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរខេត្តកោះកុង មានសមាសសភាពចូលរួមគឺ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោក
អភិបាលរងស្រុកបូទុមសាគរ លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកោះកុង លោកមេឃុំ លោកប្រធានការិយាល័យភូមិបាលស្រុក លោកនាយកទីចាត់ការអន្តរវិស័យ និងអ្នកពាក់ព័ន្ធមួយចំនួន។
លោក សុខ សុទ្ធី បានពិនិត្យរបាយការណ៍ ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង បានជម្រាបជូនអង្គប្រជុំបានជ្រាប និងបានស្នើឲ្យចូលរួមជាយោបល់។
ក្រោយពីបានស្តាប់ការចូលរួមយោបល់ពីសមាជិកអង្គប្រជុំរួចមក លោក សុខ សុទ្ធី អភិបាលរង និងជាប្រធានអង្គប្រជុំ បានណែនាំដូចខាងក្រោម៖
១/លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ចុះបញ្ជីដីរដ្ឋដោយយកតាមទំហំដី នៃអនុក្រឹត្យលេខ ២៥៦ អនក្រ.បក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១១។
២/លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកោះកុង រៀបចំរបាយការណ៍តារាងទិន្នន័យចំនួនអតីតយុទ្ធជនសាជាថ្មីឲ្យបានច្បាស់លាស់ ទៅតាមគោលការណ៍របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា បញ្ជូនមកខេត្តដើម្បីស្នើសូមគោលការណ៍ពីលោកជំទាវអភិបាលខេត្ត ប្រជុំពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ មុននឹងអនុវត្តនីតិវិធីបន្ត៕

អត្ថបទទាក់ទង