រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម ដុំ យុហៀន តំណាងរាស្រ្តមណ្ឌលកោះកុង អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុកស្រែអំបិល ដោយបាននាំយកនូវអំណោយ ដើម្បីគាំទ្រដល់សកម្មភាពប្រយុទ្ធប្រឆាំង ទប់ស្កាត់ ការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលស្រុក

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ដុំ យុហៀន តំណាងរាស្រ្តមណ្ឌលកោះកុង អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុកស្រែអំបិល ដោយបាននាំយកនូវអំណោយ ដើម្បីគាំទ្រដល់សកម្មភាពប្រយុទ្ធប្រឆាំង ទប់ស្កាត់ ការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលស្រុក និងមានមតិសំណេះសំណាលណែនាំ ដូចខាងក្រោម៖
-បាននាំយកនូវអំណោយ រួមមាន៖ 
១-អង្ករ ០១តោន
២-មី ០៥កេសធំ
៣-ទឹកសុទ្ធ ២០កេស
៤-ទឹកត្រី ២០កេស
៦-ម៉ាស់ ៥០០០ម៉ាស់
៧-អាល់កុល ៣០លីត្រ

-បានមានមតិណែនាំសំខាន់ៗ ដូចខាងក្រោម ៖
១-ត្រូវរួមសាមគ្គីគ្នាខិតខំទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តស្រុកស្រែអំបិល
២-ត្រូវយកចិត្តទុកដាក់ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋដែលមានជំងឺកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័ក។
៣-ផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឲ្យយល់ និងចូលរួមការពារអំពីជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល។

ប្រភព: រដ្ឋា

អត្ថបទទាក់ទង