រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម និងលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសព លោក លោក វណ្ណ សុភា

ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម នៅថ្ងៃទី02 ខែមិថុនា ឆ្នាំ 2021 លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្កកោះកុង និង លោក ធិន សម្បត្តិ មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ និងប៉ុស្តិ៍សុខភាពឃុំបានបានចូលរួមបុណ្យសពលោក វណ្ណ សុភា ភេទ ប្រុស អាយុ 54 ឆ្នាំ ស្លាប់នៅថ្ងៃទី 02 ខែ មិថុនា ឆ្នាំ 2021 វេលាម៉ោង 2,30 នាទីព្រឹក នៅមន្ទីរពេទ្យខេត្តកោះកុង ដោយជំងឺលើសឈាម ។ ក្នុងពិធីបុណ្យសព បានឧបត្ថម្ភថវិកា សរុប=790.000រៀល ក្នុងនោះ សហគមន៍ 300.000រៀល លោក អ៊ូច ទូច 100.000រៀល លោកធិន សម្បត្តិ 100.000រៀល លោក គឹម រម្នី 100.000រៀល លោក ម៉ៅ សុភាព 40.000រៀល លោក គិត នី 20.000រៀល លោកស្រី អ៊ុក កន្និកា 20.000រៀល ប៉ុស្តិ៍រដ្ឋបាល 40.000រៀល ប៉ុស្តិ៍សុខភាព 20.000រៀល លោក លឹម ចារើន 50.000រៀល ។

ប្រភព: សន សេង

អត្ថបទទាក់ទង