រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំមន្រ្ដីរាជការ ការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក ប្រចាំខែមិថុនា

ថ្ងៃអង្គារ​ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១​ រដ្ឋបាលស្រុកបានរៀបចំកិច្ចប្រជុំមន្រ្ដីរាជការ ការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុកប្រចាំខែមិថុនា ក្រោមអធិបតីភាព​ លោក ទួន ឱទី អភិបាលស្ដីទី តំណាងលោក ចេង មុនីរិទ្ធ អភិបាលស្រុក ក្នុងនោះដែរក៏មានការចូលរួមពី​លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុកលោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ ការិយាល័យជុំវិញស្រុក​ និងមន្ត្រីសាលាស្រុក​ ចំពោះរបៀបវារៈរួមមាន៖

១.ការបំពេញតួនាទី ភារកិច្ច របស់មន្រ្ដីតាមបណ្ដាការិយាល័យ និងអង្គភាព ដែលសម្រេចបាន
២.បញ្ហាប្រឈម និងសំណូមពរក្នុងការបំពេញតួនាទី ភារកិច្ច
៣.ការចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩
៤.ពិភាក្សាបញ្ហាផ្សេងៗ

អត្ថបទទាក់ទង