រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរសង្កាត់ស្ទឹងវែង បានចុះរៀបចំសណ្តាប់ធ្នាប់នៅម្តុំផ្លូវស្ពានស្វា ភូមិស្ទឹងវែង

ថ្ងៃអង្គារ ៦ រោច ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៣រសៀល ដោយយោងលើផែនការ នៃការរៀបចំរបៀបរាបរយ សណ្តាប់ធ្នាប់ និងសោភណ្ឌភាពសាធារណៈ របស់លោកអភិបាលក្រុង ,លោក ហួត ហេង ចៅសង្កាត់រងទី១ ដឹកនាំ សហការជាមួយប៉ុស្តិ៍នគរបាលសង្កាត់ មេភូមិស្ទឹងវែង និងប្រជាការពារ ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរាបរយនៅម្តុំផ្លូវស្ពានស្វា ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង