រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ទីចាត់ការអន្តរវិស័យ រៀបចំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែឧសភា តាមប្រតិទិនការងារឆ្នាំ២០២១

ទីចាត់ការអន្តរវិស័យ រៀបចំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែឧសភា តាមប្រតិទិនការងារឆ្នាំ២០២១

លោក អ៊ួង សំអឿន នាយកទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែឧសភា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោកនាយករងទីចាត់ការ ប្រធាន អនុប្រធានការិយាល័យចំណុះ និងមន្រ្តីក្រោមឱវាទ។
កិច្ចប្រជុំ ពិភាក្សាទៅលើរបៀបវារៈ ដូចខាងក្រោម ÷

១.ការអនុវត្តការងារប្រចាំខែឧសភា បញ្ហាប្រឈម សំណូមពរ និងការលើកទិសការងារខែបន្ត
២.ការពង្រឹងការគ្រប់គ្រងវត្តមាន និងការទទួលខុសត្រូវការងារ របស់មន្រ្តី
៣.ការពិនិត្យកែសម្រួល របាយការណ៍ការងារ របស់មណ្ឌលកុមារកំព្រារបស់រដ្ឋខេត្តកោះកុង
៤.បញ្ហាផ្សេងៗ

លោកនាយកទីចាត់ការ បានណែនាំដល់ការិយាល័យចំណុះ និងមន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបំពេញការងារស្នូល របស់ការិយាល័យនីមួយៗ តាមលក្ខខណ្ឌការងារដែលបានកំណត់ ស្របតាមគោលការណ៍ណែនាំស្តីពី តួនាទី ភារកិច្ច និងរបៀបរបបការងារ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ជាកិច្ចបញ្ចប់ លោកនាយកទីចាត់ការ និងជាប្រធានដឹកនាំកិច្ចប្រជុំ បានថ្លែងអំណរគុណ ដល់សមាជិក សមាជិកា ដែលបានចូលរួម និងបានក្រើនរំលឹកអំពីការអនុវត្តវិធានការ "៣ការពារ ៣កុំ និង ២ចូលរួម" របស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

អត្ថបទទាក់ទង