រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រក្រីនៅភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច​ ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹង
ថ្ងៃទី០៣​ ខែមិថុនា​ ឆ្នាំ២០២១​ ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់​លោកជំទាវ​ មិថុនា​ ភូថង​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង​ លោក​ ចេង​ មុនីរិទ្ធ​ អភិបាល​ នៃគណៈភអិបាលស្រុក​ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក​ បានដឹកនាំក្រុមការងារ សមាជិក​ សសយក​ ស្រុក​ ចំនួន​ ០៥​ រូប​ និងអាជ្ញាធរឃុំ​ ចុះសួរសុខទុក្ខ​ ប្រជាពលរដ្ឋឈ្មោះ​ ម៉ក់​ ពៅ​ ភេទស្រី​ អាយុ​ ៤៦ ឆ្នាំ​ ប្រជាពលរដ្ឋក្រីក្រ​ ដែលបានរលូតកូន នៅភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង​ ក្នុងនោះដែរក្រុ​មការងារបាននាំយកថវិកាឧបត្ថម្ភ៖
១.​ ថវិកាគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក​ ឧបត្ថម្ភ​ចំនួន​ ១០០,០០០​ រៀល​ និងគ្រឿងឧបភោគ​ បរិភោគ
២.​ លោក​ ជា​ ប៊ុនធឿន​ អភិបាលរងស្រុក​ ឧបត្ថម្ភថវិកាចំនួន​ ៥០,០០០​ រៀល
៣.​ លោក​ស្រី​ ភុត​ សាសិរិ​ សាមជិកក្រុមប្រឹក្សាឃកោះស្តេច ឧបត្ថម្ភថវិកាចំនួន​ ៥០,០០០ រៀល
៤​.​ សសយក​ ឧបត្ថម្ភថវិកាចំនួន​ ៣០០,០០០​ រៀល
សរុបថវិកាចំនួន៖​ ៥០០,០០០​ រៀល​។ ឆ្លៀតឱកាសនេះដែរ​ លោក​អភិបាលស្រុក​ បា​នសួរសុខទុក្ខប្រជាពលេដ្ឋតាមផ្ទះ​ និងនៅផ្សារកោះស្តេច​ ហេីយបានណែនាំដល់ប្រជាពលរដ្ឋ​ ឱ្យចូលរួមពាក់ម៉ាស​ និងរក្សាគម្លាត​ ដេីម្បីការពារ​ និងជៀសឆ្ងាយពីជំងឺកូវីដ-១៩​ ចូលក្នុងសហគមន៍​ និងកុំភ្លេចអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល​ (​ ៣​ ការពារ​ និង​ ៣​ កុំ​ )។

អត្ថបទទាក់ទង