រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះសួរសុខទុក្ខស្រ្ដីដែលបានរលូតកូន នៅភូមិកោះស្ដេច ឃុំកោះស្ដេច

ថ្ងៃ ព្រហស្បត្តិ៍៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២១
ថ្ងៃនេះ ជាថ្ងៃសីល
ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់​លោកជំទាវ​ មិថុនា​ ភូថង​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តកោះកុង សមាជិកស.ស.យ.កស្រុក បានចុះសួរសុខទុក្ខ នឹងបាននាំយកថវិកាលោកជំទាវចំនួន១០០ដុល្លារ ជូនប្រជាពលរដ្ឋក្រីក្រឈ្មោះ​ ម៉ក់​ ពៅ​ ភេទស្រី​ អាយុ​ ៤៦ ឆ្នាំ​ ដែលបានរលូតកូន នឹងប្ដីគាត់ឈ្មោះ ស៊ីន សុផល ជាប្រជាការពារ នៅភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង​ ឆ្លៀតឱកាសនេះដែរ​ លោក​ជំទាវបានផ្ដាំផ្ញើ ការសួរសុខទុក្ខ សូមថែរក្សាសុខភាព នឹងណែនាំដល់ប្រជាពលរដ្ឋ​ ឱ្យចូលរួមពាក់ម៉ាស​ និងរក្សាគម្លាត​ ដេីម្បីការពារ​ និងជៀសឆ្ងាយពីជំងឺកូវីដ-១៩​ ចូលក្នុងសហគមន៍​ និងត្រូវអនុវត្តន៍ជាប្រចាំតាមអនុសាសន៍របស់រាជរដ្ឋាភិបាល​ (​ ៣​ ការពារ​ និង​ ៣​ កុំ​ )

អត្ថបទទាក់ទង