រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក គិត នី ជំទប់ ទី២ឃុំតាតៃក្រោម បានដឹកនាំក្រុមការងារសុខភាពឃុំ ចុះពិនិត្យ និងវាស់កម្តៅប្រជាពលរដ្ឋ ដែលមកធ្វើផ្លូវនៅឃុំតាតៃក្រោម

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (106)

ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម ថ្ងៃព្រហស្បតិ៍ ១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោក គិត នី ជំទប់ទី ២ ឃុំ បានដឹកនាំក្រុមការងារសុខភាពឃុំរួមមាន: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន ០១នាក់ និងមន្ត្រីប៉ុស្តិ៍សុខភាពចំនួន ០១នាក់ ចុះពិនិត្យ និងវាស់កំដៅប្រជាពលរដ្ឋឈ្មោះ ម៉ោល សម្ភស្ស ភេទ ប្រុស អាយុ ២៥ឆ្នាំ ជាមេការ តំណាងអោយកម្មករទាំង ១៦នាក់ ស្រី ០២នាក់ មកពីភូមិទី៦ សង្កាត់ទី៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងដើម្បីងាយស្រួលរដ្ឋបាលឃុំអោយពួកគាត់សំរាកនៅសាលារៀន ហើយអ្នកមួយចំនួនទៀតដេកក្នុងឡានចាំសម្ភារះ ព្រមទាំងណែនាំគោរពអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងវិធានការ ៣ ៣ការពារ ។

ប្រភព: សន សេង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021
កែប្រែចុងក្រោយ : 4 ម៉ោងមុន