រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ផ្សព្វផ្សាយណែនាំដល់កម្លាំងប្រជាការពារអោយយល់ដឹងពី តួនាទីនិងភារកិច្ចរបស់ខ្លួននិងផ្សព្វផ្សាយ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច នឹងចែកអង្ករដល់ប្រជាការពារនៅឃុំភ្ញីមាស

លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំប្រជុំ សមាជិកក្រុមប្រឹក្សាឃុំ និងបានអញ្ជើញ លោកវរសេនីយ៍ឯក ព្រហ្ម សុវណ្ណី ជាអធិការនៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ ជាអធិបតីភាព ក្នុងការផ្សព្វផ្សាយណែនាំដល់កម្លាំងប្រជាការពារអោយយល់ដឹងពី តួនាទីនិងភារកិច្ចរបស់ខ្លួននិងផ្សព្វផ្សាយ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច។ នឹងពង្រឹងកម្លាំងប្រជាការពារ របស់ឃុំ ឲ្យសហការណ៍ ជាមួយកម្លាំង ប៉ុស្ដិនគរបាល រដ្ធបាលឃុំ រួមគ្នាទប់ស្កាត់រាល់បទល្មើសផ្សេងៗ រក្សាសន្តិសុខសណ្ដាប់ ធ្នាប់សាធារណះនូវក្នុងមូលដ្ធានឲ្យបានជាប់ជាប្រចាំ។ ក្នងនោះបានចែកអង្ករជូនប្រជាការពារ ២៦នាក់ក្នុងម្នាក់ៗ ទទួលបានអង្ករ ២៥ គីឡូក្រាម សមាសភាពចូលរួមរួមមាន ជំទប់ទី២ ក្រុមប្រឹក្សាឃុំ នាយផ្នែក នាយប៉ុស្ដិនគរបាលរដ្ធបាល នាយរងប៉ុស្តិ៍នឹងកម្លាំងប្រជាការពារឃុំ សរុបចំនួន ៣៤នាក់ ស្រី ៤នាក់។
ថ្ងៃព្រហស្បិត៍ ១ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនាឆ្នាំ២០២១។

អត្ថបទទាក់ទង