រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរឃុំកោះកាពិ បានដឹកនាំក្រុមការងារ បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនូនផ្តល់ជូនគ្រួសារក្រីក្រចំនួន ០៦ គ្រួសារ ស្ថិតនៅភូមិ១ ចំណុចឡាំដាំ ឃុំកោះកាពិ ស្រុកកោះកុង

ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃសុក្រ ២កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរឃុំ បានដឹកនាំក្រុមការងារ រួមមានៈ កម្លាំងប៉ុស្ថិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ១ ស,ស,យ,ក ឃុំ និងកម្លាំងប្រជាការពារ ធ្វើការសហការជាមួយកម្លាំងប៉ុស្ថិ៍នគបាលការពារព្រំដែនទឹកស្នាក់ការឡាំដាំ និងកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រចំណុចឡាំដាំ បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់លោក ម៉ុក ហួត នៅរាជធានីភ្នំពេញតាមរយៈលោកវរ:សេនីយ៍ត្រី ធៀន សូរិយា ជំនួយការបុគ្គលិកកងការពារកោះកុងក្រៅលេខ២ ផ្តល់ជូនគ្រួសារក្រីក្រចំនួន ០៦ គ្រួសារ ស្ថិតនៅភូមិ១ ចំណុចឡាំដាំ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលក្នុងមួយគ្រួសារៗទទួលបាននូវៈ អង្ករចំនួន ២៥ គីឡូក្រាម មីចំនួន១កេះ និងថវិកាចំនួន ៥០,០០០ រៀល ។

ប្រភព: ឃុំកោះកាពិ

អត្ថបទទាក់ទង