រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាធិការ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រួមជាមួយ លោក យូ មី អនុប្រធានកិត្តិយសអនុ​សាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ បានផ្តល់ជាគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់ ចំនួន ២០គ្រួសារ ក្នុងសង្កាត់ដងទង់ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ

ដោយ ហេង គីមឆនចំនួនទស្សនា (105)

សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១ ក្នុងបរិវេណសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាធិការ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រួមជាមួយ លោក យូ មី អនុប្រធានកិត្តិយសអនុ​សាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារ សហការជាមួយ អាជ្ញាធរសង្កាត់ស្ទឹងវែង សង្កាត់ដងទង់ បានផ្តល់ជាគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់ ចំនួន ២០គ្រួសារ កាលពីយប់ថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០២១ ក្នុងសង្កាត់ដងទង់ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាធិការ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងក្រុមការងារបានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងបង្ករដោយគ្រោះធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ។
ឯកឧត្តមវជ្ជបណ្ឌិតលេខាធិការបានបញ្ជាក់ថាអំណោយដែលផ្តល់ជូននាពេលនេះគឺជាការចូលរួមបរិច្ចាគពីសប្បុរសជន ទាំងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌ ដែលមានសម្តេចពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ។

ទន្ទឹមនេះឯកឧត្តមវជ្ជបណ្ឌិត ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្ករឱ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវថែ រក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង
” ៣កុំ ៣ការពារ ២ចូលរួម”៖

  • ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
  • ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
    -២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។ សម្ភារដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ២៥គក្រ ត្រីខ១ឡូ មី១កេស ទឹកសុទ្ធឱរ៉ាល់១កេស ព្រមទាំងថវិកា តាមរយៈអនុសាខាស្រុកសរុបចំនួន ១,៦៣៥, ០០០ រៀល ឆ្លើយតបទំហំនៃការខូចខាតបានមួយចំនួន របស់បងប្អូន ។
ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021
កែប្រែចុងក្រោយ : 2 ម៉ោងមុន