រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៤០គ្រួសារ នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង ៖ ថ្ងៃសៅរ៍ ៣ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ដោយមានចាត់តាំងរបស់ លោកអភិបាល នៃគណៈអភិបាលស្រុកកោះកុង លោក សុខ ភិរម្យ អភិបាលរង​ស្រុក បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ចែកអំណោយ របស់អង្គការ មូលនិធិអាស៊ានដើម្បីការអប់រំនិងអភិវឌ្ឍន៍ តាមរយៈសមាគមសម្ព័ន្ធយុវជនមូស្លិមកម្ពុជាខេត្តកោះកុង ជូនប្រជាពលរដ្ឋចំនួន ៤០គ្រួសារ ជាជនជាតិខ្មែរអ៊ីស្លាម នៅភូមិកោះស្រឡៅ ឃុំកោះកាពិ។​

អំណោយរួមមាន អង្ករ ២០គីឡូក្រាម ស្ករស ១គីឡូក្រាម ប៊ីចេង ១កញ្ចប់ ប្រេងឆា ១ដប ថវិកា ២ ម៉ឺនរៀល ជាមួយគ្នានេះដែរ អង្គការក៏បានឧបត្ថម្ភជូន ប្រជាការពារកម្លាំងនគរបាលនិងមន្ត្រីសុខភាព ចំនួន ៩ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល និងបានឧបត្ថម្ភជូនសាលាបឋមសិក្សាកោះស្រឡៅនៅថវិកាចំនួន ២០ម៉ឺនរៀល ដើម្បីទិញស័ង្កសីប្រាក់រោងដោលដែលកំពុងមជួសជុល ឧបត្ថម្ភម៉ាស់ចំនួន5ប្រអប់ជូនរដ្ឋបាលឃុំ។

សមាសភាពចូល​រួមមាន លោកបណ្ឌិត រ៉ូស ម៉ានសះរី ប្រធានអង្គការមូលនិធិអាស៊ានដើម្បីការអប់រំនិងអភិវឌ្ឍន៍ លោក សុះ ម៉ាត់លី ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជាខេត្តកោះកុង  លោកស្រីជំទប់ទី១ លោកប្រធានភូមិ លោកគ្រូពេទ្យ ប្រចាំប៉ុស្ដិសុខភាពឃុំ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ កម្លាំងប្រជាការពារ លោកគ្រូអ្នកគ្រូ  ប្រជាពលរដ្ឋនិងសហការីក្រុមការងារ សរុបចំនួន ៧១នាក់ ស្រី ២៧នាក់។

អត្ថបទទាក់ទង