រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងតាមសំណើស្នើសូមសាងសង់ចំណតទូករបស់លោក អ៊ួង ជាឈ័ង ដែលមានទីតាំងស្ថិតនៅ ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធផ្សេងៗ បានចុះពិនិត្យទីតាំងជាក់ស្តែងតាមសំណើស្នើសូមសាងសង់ចំណតទូករបស់លោក អ៊ួង ជាឈ័ង ដែលមានទីតាំងស្ថិតនៅ ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្រោយពិនិត្យឃើញទីតាំងជាក់ស្តែងលោក សុខ សុទ្ធី បានណែនាំដល់ម្ចាស់រីសត ដែលកំពុងសាងសង់ និងសំណើសូមធ្វើចំណតទូកដូចខាងក្រោម :
-ទី១ ណែនាំម្ចាស់ទីតាំងដែលបានស្នើសូមវិនិយោគរីសត ស្ថិតក្នុងទីតាំងនេះត្រូវដាក់ពាក្យស្នើសូមរដ្ឋបាលខេត្តជាមុនសិន មុននឹងធ្វើការវិនិយោគ។
-ទី២ ចំពោះចំណតទូក ដែលបានដាក់ពាក្យស្នើសូមសាងសង់មកកាន់រដ្ឋបាលខេត្ត និងបានចុះត្រួតពិនិត្យរួចរាល់ហើយនេះ រដ្ឋបាលខេត្ត នឹងបើកកិច្ចប្រជុំមួយទៀតនៅសាលាខេត្ត ជាមួយមន្រ្តីជំនាញ ដើម្បីសិក្សាអំពីផលប៉ះពាល់ផ្សេងៗមុននឹងអនុញ្ញាតឲ្យមានការសាងសង់ចំណតទូកនេះ។

-ទី៣ ម្ចាស់ទីតាំស្នើសូមវិនិយោគត្រូវធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។

ថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១

អត្ថបទទាក់ទង