រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំក្រុមប្រឹក្សាសង្កាត់ កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ មន្ត្រីភូមិទាំង៤ភូមិ និងប្រជាការពារ ចុះចែកម៉ាស់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ

ថ្ងៃព្រហស្បតិ៍ ៨ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៤:៤០នាទីរសៀល លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំក្រុមប្រឹក្សាសង្កាត់ កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ មន្ត្រីភូមិទាំង៤ភូមិ និងប្រជាការពារ ចុះចែកម៉ាស់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវបានចំនួន១២០០ម៉ាស់ ក្នុង ១នាក់ៗទទួលបានម៉ាស់ចំនួន២ នៅចំណុច ផ្លូវកែងមុខវិហារភូមិ៤ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ព្រមទាំងបន្តការចាក់ឧបករណ៍បំពងសំលេង(មេក្រូ) ផ្សព្វផ្សាយ ស្តីពីការបង្ការការពារទប់ស្កាត់ និងការរីករាលដាលជំងឺកូវីដ19 របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង