រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាល នៃគណ:អភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការចាក់វ៉ាក់សាំងការពារកូវិត១៩

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ លោក ឈេង សុវណ្ណដា អភិបាល នៃគណ:អភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលើ ៖ ១./ការពង្រឹងការតាមដាន ស្រាវជ្រាវ និងការធ្វើចត្តាឡីស័ករបស់អ្នកពាក់ព័ន្ធ ផ្ទាល់ និងក្រុមគ្រួសាររបស់អ្នកជម្ងឺកូវីដ១៩ ដែលធ្វើការក្នុងរោងចក្រYazaki ក្នុងតំបន់សេដ្ឋកិច្ចពិសេស ។ ២./ផ្សព្វផ្សាយផែនការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ទូទាំងក្រុងនាថ្ងៃទី២០ ខែមិថុនា ២០២១នេះ ។ សមាសភាពអញ្ជើញចូលរួមមាន៖ លោក លោកស្រីអភិបាលរងក្រុង នាយករដ្ឋបាល ចៅសង្កាត់ទាំងបី មេប៉ុស្តិ៍រដ្ឋបាលទាំងបី មេភូមិទាំង១១ ព្រមទាំងមន្រ្តីសាលា ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង