រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ឹង គី សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំកម្លាំងប៉ុស្ថិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ១ និងកម្លាំងប្រជាការពារភូមិ ធ្វើការសហការណ៍ជាមួយកម្លាំងប៉ុស្ថិ៍នគបាលការពារព្រំដែនទឹកចំណុចឡាំដាំ និងកម្លាំងកងទ័ពជើង ទឹកមូលដ្ឋានសមុទ្រចំណុចឡាំដាំនាំយកនូវអំណោយ របស់រដ្ឋបាលឃុំផ្តល់ជូនគ្រួសារចំនួន៣គ្រួសារ

ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃសុក្រ ៩កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្រោមការចាត់តាំងរបស់លោក ឃុន វណ្ណា មេឃុំកោះកាពិ លោក អ៊ឹង គី សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំកម្លាំងប៉ុស្ថិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ១ និងកម្លាំងប្រជាការពារភូមិ ធ្វើការសហការណ៍ជាមួយកម្លាំងប៉ុស្ថិ៍នគបាលការពារព្រំដែនទឹកចំណុចឡាំដាំ និងកម្លាំងកងទ័ពជើង ទឹកមូលដ្ឋានសមុទ្រចំណុចឡាំដាំនាំយកនូវអំណោយ របស់រដ្ឋបាលឃុំផ្តល់ជូនគ្រួសារចំនួន៣គ្រួសារដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ នៅចំណុចឡាំដាំ ភូមិ១ ឃុំកោះកាពិ ដែលក្នុង១គ្រួសារទទួលបានអង្ករចំនួន ២៥ គីឡូ មីចំនួន ១កេះ និងទឹកត្រីចំនួន២ដប។

ប្រភព: សន សេង

អត្ថបទទាក់ទង