រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពផ្សព្វផ្សាយ​ និងទប់ស្កាត់ជំងឺកូវីដ១៩ចូលក្នុងសហគមន៍​ នៅឃុំភ្ញីមាស

ថ្ងៃសុក្រ៩កើតខែបឋមាសាឍឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨/៦/២០២១
ក្រោមការចាត់តាំងរបស់លោកឡុញសុផលមេឃុំភ្ញីមាស លោកសនសាវជំទប់ទី១ដឹកនាំក្រុមការងាររបស់ឃុំរួមមាន÷ជំទប់ទី២ លោកមេភូមិទាំងបីសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលភ្ញីមាសនិងប្រជាការពារឃុំ ចុះបិតសេចក្តីជូនដំណឹងដល់សាធារណ:ជននិងប្រជាពលរដ្ធក្នុងមូលដ្ធានដែលមានបងប្អូនកូនចៅកំពុងបំរើការងារនៅក្នុងក្រុមហ៊ុនឬរោងចក្រ KKN(ខេខេអិន)ឬ YASAKI (យ៉ាសាគី)សូមកុំអោយមកផ្ទះជាបណ្តាះអាសន្នសិន។ក្នុងករណីបងប្អូនមកអាចនឹងឆ្លងរីករាលដាលមកដល់ក្រុមគ្រួសារបងប្អូនកូនចៅនៅក្នុងមូលដ្ធាន។និង ត្រូវអនុវត្តន៍វិធានការពាក់ម៉ាស់ជាប្រចាំ និងគោរពគោលការរបស់រាជរដ្ធាភិបាល នឹង ក្រសួងសុខាភិបាលគឺ(បីការពារ និង បីកុំ)ដើម្បីរួមគ្នាទប់ស្កាត់ការីករាលដាលនៅជម្ងឺកូវីដ១៩ កុំឲ្យមាននៅក្នុងសហគមន៍របស់យើង។

ប្រភព៖​ រដ្ឋបាលឃុំភ្ញីមាស

អត្ថបទទាក់ទង