រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់លម្អិតលើផែនការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងខេត្តកោះកុង ដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់លម្អិតលើផែនការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងខេត្តកោះកុង ដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ និយោជិត និងប្រជាពលរដ្ឋអោយបានគ្រប់គ្នា លឿនតាមផែនការកំណត់។

នាយឧត្តមសេនីយ៍ ប៊ុន លើត បានជម្រាបជូនអង្គទាំងមូលថា កិច្ចប្រជុំនាថ្ងៃនេះ ដើម្បីពិនិត្យផ្ទៀងផ្ទាត់លម្អិតលើផែនការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងខេត្តកោះកុង ដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ និយោជិត និងប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា លឿនតាមផែនការកំណត់ ដែលបានគ្រោងទុក ខ្ញុំសង្ឃឹមថាអាជ្ញាធរ នឹងអ្នកពាក់ព័ន្ធទាំងអស់ត្រូវតែបន្ត សហការឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ជាពិសេសអ្នកគ្រប់គ្រងរោងចក្រ និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ ត្រូវផ្តល់ព័ត៌មាន ដល់ជូនកម្មករ និយោជិត និងប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា នូវឯកសារដែលខាងក្រុមគ្រូពេទ្យត្រូវការ ដូចជាអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬសំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬឆាយា........ ជាមួយទីតាំងដែលបានកំណត់ ជាមួយគ្នានេះផងដែរ នៅតាមកន្លែងត្រូវរៀបចំឱ្យបានសមស្របបំផុត និងរក្សាគម្លាតសុវត្ថិភាព៕

អត្ថបទទាក់ទង