រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកោះកុង សហការជាមួយកសិកម្មស្រុកស្រែអំបិល បានចុះធ្វើការជំរុញការអនុវត្តច្បាប់ ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម នៅស្រុកស្រែអំបិល ខេត្តកោះកុង

លោក ហូង ចំរើន ប្រធានការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកោះកុង សហការជាមួយកសិកម្មស្រុកស្រែអំបិល បានចុះធ្វើការជំរុញការអនុវត្តច្បាប់ ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម នៅស្រុកស្រែអំបិល ខេត្តកោះកុង។ ការិយាល័យបានចុះជំរុញលើទីតាំងចំនួន ៥ ក្នុងនោះ ២ ទីតាំងជាទីតាំងចាស់ និង ៣ ទីតាំងទៀតជាទីតាំងថ្មី ហើយការិយាល័យបានណែនាំឱ្យគាត់បំពេញគ្រប់លក្ខខណ្ឌច្បាប់ដែលតម្រូវ និងពន្យល់ពីផលវិបាក នៅពេលដែលយើងខ្វះចន្លោះប្រហោងក្នុងក្នុងការបំពេញលក្ខខណ្ឌច្បាប់ ការិយាល័យបានចែកឯកសារច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មចំនួន ៣ ច្បាប់។

អត្ថបទទាក់ទង