រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ស្មាច់មានជ័យចុះផ្សព្វផ្សាយអប់រំ ណែនាំ និងការធ្វើចត្តាឡីស័កគ្រួសារដែលពាក់ព័ន្ធអ្នកដែលមានវិជ្ជមានកូវិត-១៩

ថ្ងៃទី១៧ - ១៨ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរនិងក្រុមការងារ រួមជាមួយនឹងលោក ញ៉ែម យី ចៅសង្កាត់រងទី១ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានសហការជាមួយក្រុមគ្រូពេទ្យ បានចុះពិនិត្យ និងណែនាំគ្រួសារដែលពាក់ព័ន្ធអ្នកដែលមានវិជ្ជមានកូវិត-១៩ ដែលធ្វើការនៅរោងចក្រYazaki អោយធ្វើចត្តាឡីស័កនៅផ្ទះ ចំនួន១៤ តាមភូមិនីមួយៗ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។

សូមចូលរួមអនុវត្ត ៣កុំ ៣ការពារ ទាំងអស់គ្នា

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង