ថ្ងៃសៅរ៍ ១០កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១
វេលាម៉ោង ១:៣០នាទីរសៀល លោក លឹម ឌី ចៅសង្កាត់ដងទង់ ស្មៀន ក្រុមប្រឹក្សាសង្កាត់ និងមន្ត្រីភូមិគ្រប់ភូមិ បានជួយបំពេញឯកសារជូនប្រជាពលរដ្ឋនៅសាលាសង្កាត់ និងបែងចែកគ្នា ដើរចែកលិខិតព្រមព្រៀងចាក់វ៉ាក់សាំងការពារជំងឺកូវិត-១៩ តាមខ្នងផ្ទះ ដើម្បីយកទៅចាក់ថ្នាំថ្ងៃទី២០ដល់២២ ខែមិថុនា ឆ្នាំ២០២១ និងបានចាក់ឧបករណ៍បំពងសំឡេង(មេក្រូ)ជូនដំណឹងឲ្យគាត់បានដឹងបានលឺបន្ថែមទៀតអំពីយុទ្ធនាការចាក់វ៉ាក់សាំងផងដែរ។
#សូមចូលរួមអនុវត្ត ៣កុំ ៣ការពារ ទាំងអស់គ្នា#
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#